ការបង្កើតកន្លែង

Designing vibrant places that respond to their local context and create benefits for everyone.

3 នាទី

រូបភាពបង្កើតដោយកុំព្យូទ័រដំបូងបង្ហាញផ្លាហ្សាសាធារណៈនៅ Gradient Canopy។

តាមរយៈ Bay View និង Gradient Canopy យើងចង់បង្កើតកន្លែងដែលរស់រវើកនិងកក់ក្ដៅដែលផ្ដួចផ្ដើមការរចនាប្រកបដោយចីរភាព និងទទួលបានអត្ថប្រយោជន៍ទៅវិញទៅមករវាងសហគមន៍ក្នុងតំបន់ និង Google។ ទោះបីជាយ៉ាងណា យើងតែងតែខិតខំធ្វើជាអ្នកជិតខាងដែលចេះជួយទុក្ខធុរៈ។ ដូច្នេះហើយបានជានៅ Gradient Canopy យើងបានផ្ដោតលើការបង្កើតទីកន្លែងសហគមន៍ប្រកបដោយបរិយាប័ន្ន និងមានភាពកក់ក្ដៅសម្រាប់អ្នកជិតខាង អ្នកចូលទស្សនា និងបុគ្គលិក​ Google។ ចំពោះយើង មិនមែនគ្រាន់តែជាការរចនាកន្លែងល្អបំផុតសម្រាប់ធ្វើការទេ ប៉ុន្តែក៏ជាការកសាងផ្លូវថ្មីៗសម្រាប់ភ្ជាប់ទំនាក់ទំនងដែលជួយឱ្យសហគមន៍ក្នុងតំបន់របស់យើងរីកចម្រើនផងដែរ។

"យើងសួរអំពីរបៀបដែលកន្លែងទាំងនេះអាចមានផលប៉ះពាល់បរិស្ថាន និងសង្គមវិជ្ជមានលើអ្នកគ្រប់គ្នាដែលរងឥទ្ធិពលពីកន្លែងទាំងនេះ"

– Joe Van Belleghem នាយកជាន់ខ្ពស់ផ្នែកការអភិវឌ្ឍសកលរបស់ Google

នៅ Gradient Canopy យើងបានគិតគូរអំពីការរួមបញ្ចូលអគារទៅក្នុងបរិបទរបស់ខ្លួន។ ការធ្វើដំណើរជុំវិញអគារ និងឆ្លងកាត់តំបន់ទំហំ 18 អេកឺគឺជាគន្លងវិលជុំបៃតងដ៏ជាក់លាក់សម្រាប់ការជិះកង់ និងផ្លូវថ្មើរជើង។ នៅទីនេះ មនុស្សអាចរីករាយនឹងទេសភាពធម្មជាតិ និងសិល្បៈសាធារណៈដែលបំពេញបន្ថែមដល់ទីសាធារណៈខាងក្រៅនៃអគារ។

នៅចំហៀងខាងលិច អគារបើកចំហចំ Charleston Park ដែលនៅជិត ដែលស្វាគមន៍ដល់សាធារណជនឱ្យមកទទួលយកបទពិសោធចូលទស្សនា Google។ មិនថាអ្នកកំពុងប្រាស្រ័យទាក់ទងជាមួយមិត្តភក្ដិនៅ Cafe, ចូលរួមព្រឹត្តិការណ៍នៅ Huddle, រកមើលផលិតផលនិងសេវាកម្មនៅ Google Store, រកមើលអាជីវកម្មក្នុងតំបន់នៅ Pop-Up Shop ឬចាប់ផ្ដើមចង់ដឹងចង់ឃើញនៅក្នុងផ្លាហ្សាទាក់ទងសិល្បៈនិងការរៀបចំកម្មវិធីនោះទេ គ្រប់គ្នាសុទ្ធតែទទួលបានអត្ថប្រយោជន៍។ Huddle ផ្ដល់ជូនព្រឹត្តិការណ៍ និងសិក្ខាសាលាជាច្រើន ដើម្បីបង្ហាញស្ថាប័នមិនស្វែងរកប្រាក់ចំណេញ និងក្រុមសហគមន៍ក្នុងតំបន់ ដែលដើរតួនាទីជាកត្តាលីករសង្គមសម្រាប់សាខា Mountain View និងតំបន់ក្បែរខាង North Bayshore កាន់តែទូលំទូលាយ។

ទីតាំងសហគមន៍ខាងក្នុងទាំងនេះភ្ជាប់ទៅកាន់ផ្លាហ្សាសាធារណៈខាងក្រៅដ៏ធំ ដែលយើងនឹងរៀបចំព្រឹត្តិការណ៍សម្រាប់តំបន់ក្បែរខាង និងពង្រឹងទំនាក់ទំនងដ៏មានន័យនៅក្នុងសហគមន៍ និងបុគ្គលិក​ Google។ ក៏មានស្នាដៃសិល្បៈសាធារណៈចំនួនប្រាំមួយនៅក្នុងផ្លាហ្សា និងមានកន្លែងអង្គុយសាធារណៈជាច្រើនផងដែរ។

ផ្សារកសិផលនៅ Mountain View ពោរពេញដោយសកម្មភាព។

ដើម្បីកែលម្អរបៀបដែលមនុស្សរុករក North Bayshore យើងបានធ្វើការជាមួយរដ្ឋបាលក្រុង Mountain View ដើម្បីកសាងដំណាក់កាលដំបូងនៃ Charleston Transit Corridor ដែលនឹងលើកទឹកចិត្តដល់មធ្យោបាយសាធារណៈ បង្កើនសុវត្ថិភាពក្នុងការជិះកង់និងដើរថ្មើជើង និងបង្កលក្ខណៈ​កាន់តែងាយស្រួលក្នុងការធ្វើដំណើរជុំវិញ North Bayshore ដោយមិនបើកបររថយន្ត។ ជាផ្នែកមួយនៃគម្រោង Gradient Canopy មជ្ឈមណ្ឌលមធ្យោបាយសាធារណៈចំនួនពីរត្រូវបានសាងសង់នៅលើផ្លូវ Charleston Road នៅជាប់បរិវេណសាខា។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ រួមជាមួយនឹងផ្លូវសម្រាប់តែរថយន្តក្រុងដែលបានគ្រោងទុកនៅលើផ្លូវ Charleston Road និង Shoreline Boulevard នឹងធ្វើឱ្យជម្រើសមធ្យោបាយសាធារណៈនៅក្នុងតំបន់កាន់តែប្រសើរ។

Charleston Transit Corridor ក៏មានផ្លូវសម្រាប់ជិះកង់ និងដើរថ្មើជើងលំដាប់ពិភពលោក ដែលរួមមានទាំងផ្លូវសម្រាប់ជិះកង់ដាច់ដោយឡែក Class IV ដែលត្រូវបានស្គាល់ថាជាផ្លូវប្រណាំងកង់ផងដែរ។ នៅក្នុងអគារ យើងកំពុងលើកទឹកចិត្តឱ្យមានការធ្វើដំណើរ “ដោយការជិះកង់” ដែលមានចំណតកង់ចំនួនច្រើនជាង 780 អមជាមួយនឹងឧបករណ៍ចាក់សោកង់ និងកន្លែងងូតទឹក។

ចំណាំសម្រាប់អ្នកអាន៖ រឿងរ៉ាវនេះត្រូវបានបោះផ្សាយក្នុងខែឧសភា ឆ្នាំ 2022 និងត្រូវបានធ្វើបច្ចុប្បន្នភាពក្នុងខែសីហា ឆ្នាំ 2023 ដើម្បីឆ្លុះបញ្ចាំងពីព័ត៌មានលម្អិតថ្មីៗរបស់គម្រោង។