ការធ្វើជាអ្នកជិតខាងដែលចេះជួយទុក្ខធុរៈ

Ruth Porat ដែលជាប្រធាន និងនាយកប្រតិបត្តិផ្នែកវិនិយោគ និងជានាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Alphabet និង Google ពិភាក្សាអំពីរបៀបដែលការរចនារួមរបស់គម្រោងនេះរួមបញ្ចូលជាមួយសហគមន៍។

5 នាទី

"ការរចនាដ៏អស្ចារ្យមិនត្រឹមតែជាកិច្ចការមួយនោះទេ ពោលគឺជាវិធីសាស្ត្ររួមដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងងាយស្រួលប្រើ។ វាបង្កើតកន្លែងដែលអាចធ្វើការសហការយ៉ាងងាយស្រួល មិនថាដោយផ្ទាល់ ឬតាមបែបនិម្មិតនោះទេ។"

– Ruth Porat ជាប្រធាន និងនាយកប្រតិបត្តិផ្នែកវិនិយោគ និងជានាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Alphabet និង Google

តើអ្នកមានទំនាក់ទំនងផ្ទាល់ខ្លួនបែបណាចំពោះ Mountain View និងតំបន់ជុំវិញ?

ខ្ញុំធំឡើងនៅ Palo Alto ដោយបានផ្លាស់ទីលំនៅមកទីនោះកាលពីនៅកុមារពីចក្រភពអង់គ្លេសទៅទីក្រុងខេមប្រ៊ីជ រដ្ឋម៉ាសាឈូសេត។ ឪពុករបស់ខ្ញុំជារូបវិទូនៅមជ្ឈមណ្ឌល Linear Accelerator Center នៃសាកលវិទ្យាល័យ Stanford។ ហេតុផលចម្បងមួយដែលគាត់ជ្រើសរើសផ្លាស់ទីលំនៅគ្រួសាររបស់ខ្ញុំមកនៅទីនេះ គឺភាពរស់រវើក ការចង់ដឹងចង់ឃើញ និងបំណងធ្វើអ្វីៗដែលមិនធ្លាប់ធ្វើពីមុនមក។ របស់ដូចជា ឧបករណ៍បំបែកអាតូមរបស់សាកលវិទ្យាល័យ Stanford។ ភាពរស់រវើកនោះបានពង្រីកយ៉ាងឆាប់រហ័សចាប់តាំងពីពេលឪពុករបស់ខ្ញុំបានផ្លាស់ទីលំនៅរបស់ពួកយើង។

Ruth Porat ជានាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Google និង Alphabet នៅ COP26 ក្នុងទីក្រុងក្លាសហ្គោ ប្រទេសស្កុតឡែន។

តើអ្នកអាចប្រាប់យើងបន្ថែមទៀតបានទេថាតើមានអ្វីពិសេសអំពីតំបន់នេះ?

វប្បធម៌នៃការបង្កើតថ្មីនៅទីនេះមានលក្ខណៈសាយភាយ និងតែងតែជាប្រធានបទប្រចាំថ្ងៃ។ មនុស្សស្ទើរគ្រប់គ្នាមានការប្ដេជ្ញាចិត្តជ្រាលជ្រៅក្នុងការជំរុញការផ្លាស់ប្ដូរនៅក្នុងពិភពលោក ដែលនោះជាអ្វីដែលជំរុញទឹកចិត្តយើងនៅក្រុមហ៊ុន Google និង Alphabet ហើយខ្ញុំជឿថាវាជាអ្វីដែលជំរុញទឹកចិត្តមនុស្សជាច្រើនផ្សេងទៀតដែលជ្រើសរើសរស់នៅ និងធ្វើការនៅទីនោះ។ មានកត្តាជំរុញមួយនៅ Valley ដើម្បីបង្កើតអនាគតដែលយើងសង្ឃឹមចង់ឃើញ ហើយខ្ញុំគិតថាកត្តានោះធ្វើឱ្យវាក្លាយជាកន្លែងមួយក្នុងចំណោមកន្លែងពិសេសបំផុតនៅលើផែនដី។

តើ Google មានទំនាក់ទំនងអ្វីជាមួយ Mountain View?

ចាប់ពីឆ្នាំ 1999 មក Google បានហៅ Mountain View ថាជាផ្ទះ ហើយយើងរំពឹងថាយើងបន្តនៅទីនេះជាច្រើនឆ្នាំ។ Google បានជ្រើសរើស Mountain View ជាការិយាល័យកណ្ដាលរបស់យើង ព្រោះយើងចូលចិត្តអ្វីៗដែលមាននៅទីនេះ។ យើងចូលចិត្តសម្រស់ឆ្នេរសមុទ្រ ការដែលនៅជិតសាកលវិទ្យាល័យ មជ្ឈដ្ឋានដែលស័ក្ដិសមសម្រាប់គ្រួសារ និងឱកាសធ្វើការនៅទីក្រុងដែលស្ថិតនៅចំណុចកណ្ដាលនៃ Silicon Valley។

បុគ្គលិកភាគច្រើនរបស់យើងរស់នៅ និងធ្វើការនៅ Mountain View ហើយដូចក្រុមហ៊ុនដែរ យើងជឿជាក់យ៉ាងមុតមាំថានឹងក្លាយជាអ្នកជិតខាងដ៏ល្អម្នាក់។ ចាប់ពីឆ្នាំនោះមក យើងបានវិនិយោគប្រាក់រាប់លានដុល្លារនៅក្នុងសហគមន៍ តាមរយៈការផ្ដល់ជំនួយដល់ Mountain View Educational Foundation ដើម្បីគាំទ្រដល់ការអប់រំ STEM, ការផ្ដល់ថវិកាដល់ Mountain View Community Shuttle, ការផ្ដល់ជំនួយដើម្បីគាំទ្រដល់សេវាកម្មអន្តរាគមន៍ និងការទប់ស្កាត់ការគ្មានផ្ទះសម្បែង និងគម្រោងស្ដារប្រព័ន្ធអេកូឡូស៊ី ដូចជា Charleston Retention Basin ជាដើម និងមានច្រើនទៀត។

ហើយយើងមានមោទនភាពជាខ្លាំងដែលរៀងរាល់ឆ្នាំ បុគ្គលិក​ Google ធ្វើការស្ម័គ្រចិត្តរាប់ពាន់ម៉ោងជាមួយអង្គការនៅ Mountain View រួមមាន Community Services Agency of Mountain View, Silicon Valley Bicycle Exchange, សាលារៀននៅ Mountain View និងសារមន្ទីរ Computer History Museum ដ៏អស្ចារ្យ។

តើ Gradient Canopy និង Bay View បន្តទំនាក់ទំនងរយៈពេលយូររបស់ Google ជាមួយតំបន់នេះយ៉ាងដូចម្ដេច?

Gradient Canopy គឺជាការអភិវឌ្ឍថ្មីទាំងស្រុងដំបូងបង្អស់របស់យើងនៅ Mountain View ហើយយើងបានគិតយ៉ាងហ្មត់ចត់អំពីរបៀបរៀបចំឱ្យបានប្រសើរបំផុតនូវគម្រោងមួយដែលបំពេញតាមចក្ខុវិស័យរបស់ទីក្រុងសម្រាប់អនាគតរបស់ North Bayshore។ Gradient Canopy ពិចារណាឡើងវិញនូវកន្លែងធ្វើការដែលមានការរចនាដោយចេតនាច្បាស់លាស់ដែលជំរុញសហគមន៍ឱ្យចូលរួម រួមបញ្ចូលជាមួយបរិស្ថានធម្មជាតិប្រកបដោយសុខដុម បង្កើតគុណតម្លៃសេដ្ឋកិច្ចដ៏ល្អសម្រាប់ទីក្រុង ព្រមទាំងគាំទ្រដល់បុគ្គលិករបស់យើងដែលចូលចិត្តការរស់នៅ និងការធ្វើការនៅ Mountain View។

ចាប់តាំងពីមុនជំងឺរាតត្បាត ផ្នែកដ៏អស្ចារ្យនៃកន្លែងធ្វើការ Google របស់យើង គឺជាកន្លែងដែលល្អដល់សុខភាព មានចីរភាព និងបំពេញមុខងារដែលមានលក្ខណៈ “Google”។ ការរចនាល្អផ្ដល់កន្លែងមួយដែលមនុស្សចង់នៅ ដែលមានមនុស្សស្ទើរតែពាក់កណ្ដាលនៃក្រុមការងារនៅទូទាំងពិភពលោករបស់យើងជាសក្ខីភាពតាមរយៈការចូលមកកាន់ការិយាល័យដោយស្ម័គ្រចិត្ត បន្ទាប់ពីការិយាល័យរបស់យើងបើកទ្វារឡើងវិញដោយសុវត្ថិភាព។ ឥឡូវនេះ តាមរយៈគម្រោងថ្មីទាំងស្រុងរបស់យើង ​យើងអាចនាំមកនូវការប្ដេជ្ញាចិត្ត និងការសិក្សាស្វែងយល់ទាំងនេះជាច្រើនមកកាន់សហគមន៍ក្នុងតំបន់។ យើងពិតជាផ្ដោតលើរបៀបដែលកន្លែងទាំងនេះអាចទាក់ទាញសហគមន៍ និងកសាងភាពក្លៀវក្លា និងលទ្ធផលសុខភាពកាន់តែប្រសើរ។

រូបភាពបង្កើតដោយកុំព្យូទ័របង្ហាញទិដ្ឋភាពពីបន្ទប់រង់ចាំនៅកណ្ដាលព្រឹត្តិការណ៍របស់ Bay View ទៅកាន់ទេសភាពដោយមានបំពង់ខ្យល់ NASA នៅផ្ទៃខាងក្រោយ។

តើអ្នកអាចផ្ដល់យោបល់បន្ថែមអំពីរបៀបដែល Google ឱ្យនិយមន័យ “ការរចនាដ៏អស្ចារ្យ” បានដែរទេ?

ការរចនាដ៏ល្អមិនផ្ដោតតែលើមួយចំណុចនោះទេ ពោលគឺជាគោលវិធីពេញលេញ គ្រប់ជ្រុងជ្រោយ និងល្អសម្រាប់អ្នកប្រើប្រាស់។ គោលវិធីនេះរួមបញ្ចូលឱកាសក្នុងការបង្កើតទំនាក់ទំនង សិក្សាស្វែងយល់ សហការ និងផ្ដោតអារម្មណ៍។ វាបង្កើតកន្លែងដែលអាចធ្វើការសហការយ៉ាងងាយស្រួល មិនថាដោយផ្ទាល់ ឬតាមអនឡាញនោះទេ។

តើចំណុចនេះបង្កើតបានជាគំនិតជាក់លាក់សម្រាប់ការរចនារបស់ Bay View និង Gradient Canopy យ៉ាងដូចម្ដេច?

បាវចនារបស់ស្ថាបនិក Google “ផ្ដោតលើអ្នកប្រើប្រាស់ ហើយអ្វីៗផ្សេងទៀតនឹងមកតាមក្រោយ” បានត្រួសត្រាយការរចនាការិយាល័យរបស់យើងតាំងពីដើមដំបូង។ សម្រាប់គម្រោងនេះ មានវិទ្យាសាស្ត្រ និងការស្រាវជ្រាវទិន្នន័យជាច្រើនឆ្នាំអំពីអ្វីដែលជួយឱ្យបុគ្គលិកមានផលិតភាព និងមានភាពច្នៃប្រឌិតបំផុត។

គំនិតដំបូងដែលយើងបានស្វែងរក គឺពាក់ព័ន្ធនឹងការប្រែក្លាយការិយាល័យពីខាងក្នុងទៅខាងក្រៅ ពោលគឺការប្ដូរឆ្លាស់ទំនាក់ទំនងរវាងកន្លែងផ្ដោតអារម្មណ៍ និងកន្លែងធ្វើការរួម និងទំនាក់ទំនងរបស់កន្លែងទាំងនេះទៅនឹងកន្លែងបើកចំហធៀបនឹងកន្លែងបិទជិត។ មានន័យថា យើងនឹងប្ដូរពីកន្លែងធ្វើការបើកចំហ (ដែលតំណាងឱ្យបញ្ហាប្រឈមសម្រាប់ការងារដែលផ្ដោតអារម្មណ៍) ទៅកន្លែងបិទជិត។ ផ្ទុយទៅវិញ យើងនឹងប្ដូរពីបន្ទប់ប្រជុំបិទជិតទៅកន្លែងធ្វើការរួមធំទូលាយដែលកាន់តែបើកចំហ និងបត់បែន ដោយផ្អែកលើប្រភេទកិច្ចសហការដែលក្រុមការងារកំពុងមាន។ បច្ចេកវិទ្យាពិតជាមានសារៈសំខាន់នៅកន្លែងធ្វើការរួមទាំងនោះ ដើម្បីឱ្យបុគ្គលិកដែលធ្វើការពីចម្ងាយអាចចូលរួមស្មើភាពគ្នា។ ការមានកន្លែងផ្ដោតអារម្មណ៍នៅក្បែរកន្លែងធ្វើការរួមរបស់ក្រុមការងារ មានន័យថា មនុស្សអាចធ្វើការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស នៅពេលចាំបាច់។

រូបភាពបង្កើតដោយកុំព្យូទ័របង្ហាញជាន់ទីពីរ និងក្រុមការងារក្បែរខាង។

គំនិតបន្ទាប់គឺពាក់ព័ន្ធនឹងអត្ថប្រយោជន៍ផ្នែកបញ្ញាញាណនៃការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ។ យើងបាននឹងកំពុងខិតខំរួមបញ្ចូលការរចនាដែលផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ទៅក្នុងការិយាល័យរបស់យើងអស់ជាច្រើនឆ្នាំមកហើយ – ដោយនាំយកទិដ្ឋភាពសំខាន់ៗពីធម្មជាតិទៅក្នុងការិយាល័យរបស់យើង ដូចជាសម្ភារៈដែលផ្ដល់សុខភាពល្អ សម្ភារៈធម្មជាតិ ទម្រង់ផ្សេងៗ ទិដ្ឋភាពសំឡេង ផាសុកភាពកម្ដៅ លំហូរខ្យល់បត់បែន និងការបំភ្លឺស្របតាមធម្មជាតិ។

ទោះបីមនុស្សមួយចំនួនអាចយល់ថា វិធានការដែលផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ឬគុណភាពខ្យល់ទាំងនេះជាការចំណាយខ្ជះខ្ជាយក៏ដោយ ក៏មានហេតុផលផ្នែកហិរញ្ញវត្ថុនានាក្នុងការរួមបញ្ចូនខ្យល់ដែលកាន់តែមានលក្ខណៈធម្មជាតិ និងល្អចំពោះសុខភាពទៅក្នុងកន្លែងធ្វើការផងដែរ។ អ្វីៗទាំងអស់នេះគឺពាក់ព័ន្ធនឹងការកែលម្អជីវិតមនុស្ស ហើយនៅពេលបុគ្គលិកមានសុខភាពល្អ សប្បាយចិត្ត និងអាចធ្វើការបានល្អប្រសើរ នោះគ្រប់គ្នា រួមទាំងក្រុមហ៊ុន នឹងទទួលបានអត្ថប្រយោជន៍។

តើអ្វីទាំងអស់នេះមានទំនាក់ទំនងនឹងគោលដៅធំរបស់ Google លើការអភិវឌ្ឍផ្ដោតលើសហគមន៍យ៉ាងដូចម្ដេច?

យើងមានគោលបំណងភ្ជាប់ទំនាក់ទំនង និងរួមបញ្ចូលទៅក្នុងសហគមន៍ តាមរយៈជាន់ផ្ទាល់ដីដ៏រស់រវើកដែលទាញយកប្រយោជន៍ពីស្មារតីរបស់សហគមន៍ដែលយើងធ្វើការ និងរស់នៅ។ យើងមើលឃើញពីគុណតម្លៃរយៈពេលវែងនៃការវិនិយោគកន្លែងនានាដែលបង្ហាញពីគុណតម្លៃរបស់យើង និងគុណតម្លៃរបស់សហគមន៍។

បោះផ្សាយលើកដំបូងនៅខែឧសភា ឆ្នាំ 2022