ចាប់អារម្មណ៍ ចង់កក់ Huddle មែនទេ?

Huddle គឺជាវេទិកាសម្រាប់ការរៀបចំកម្មវិធីសហគមន៍ ការជជែកសន្ទនា និងការសិក្សា។ វាផ្ដល់ជូនកន្លែងសម្រាប់ព្រឹត្តិការណ៍សហគមន៍ដែលអាចកក់ទុកបានដោយក្រុមសហគមន៍ និងស្ថាប័នមិនស្វែងរក​ប្រាក់ចំណេញក្នុងតំបន់ (ប៉ុន្តែមិនមែនសម្រាប់ព្រឹត្តិការណ៍សង្គមផ្ទាល់ខ្លួនទេ)។

កន្លែងសម្រាប់ព្រឹត្តិការណ៍ Huddle អាចផ្ទុកមនុស្សបានរហូតដល់ 80 នាក់។ កន្លែងនេះអាចត្រូវបានរៀបចំក្នុងលក្ខណៈផ្សេងៗ រួមទាំងការធ្វើបទបង្ហាញ សិក្ខាសាលា និងកន្លែងអង្គុយបែបបន្ទប់សម្រាក។

រចនាបថប្លង់ដែលបត់បែន

Huddle booking requirements

នៅ Bay Area

ក្រុមសហគមន៍ក្នុងតំបន់

ស្ថាប័នមិនស្វែងរក​ប្រាក់ចំណេញ

គ្មានព្រឹត្តិការណ៍ពាណិជ្ជកម្ម

គ្មានព្រឹត្តិការណ៍ផ្ទាល់ខ្លួន

ស្ថាប័នដែលចូលរួមក្នុងសកម្មភាពលើកស្ទួយសហគមន៍ ការអប់រំ វប្បធម៌ អំពើសប្បុរសធម៌ ការអភិវឌ្ឍបញ្ញា ឬសកម្មភាពដែលប្រកបដោយនិរន្តរភាព ដូចជាការប្រជុំ សិក្ខាសាលា និងព្រឹត្តិការណ៍ អាចដាក់បញ្ជូនសំណើសុំកក់ទុក Huddle រួមទាំងអ្វីដែលបានរៀបរាប់ខាងលើ។

Booking request form

សំណួរដែលសួរញឹកញាប់អំពីការកក់

តើខ្ញុំកក់កន្លែងទុកដោយរបៀបណា?

ក្រុមសហគមន៍ និងស្ថាប័នមិនស្វែងរក​ប្រាក់ចំណេញក្នុងតំបន់អាចបំពេញទម្រង់បែបបទសាកសួរ ហើយក្រុមការងាររបស់យើងនឹងទាក់ទងទៅវិញដោយប្រាប់អំពីភាពទំនេរ។

ព្រឹត្តិការណ៍របស់ខ្ញុំគឺនៅសប្ដាហ៍ក្រោយ។ តើអ្នកអាចផ្ដល់កន្លែងបានទេ?

ដើម្បីប្រាកដថាព្រឹត្តិការណ៍ទាំងអស់ទទួលបានជោគជ័យ យើងសុំឱ្យជូនដំណឹងយ៉ាងតិចពីរសប្ដាហ៍ជាមុន ដើម្បីរៀបចំផែនការ និងកំណត់ពេល។ ជាធម្មតា ព្រឹត្តិការណ៍កាន់តែស្មុគស្មាញតម្រូវឱ្យមានការរៀបផែនការ 30 ថ្ងៃជាមុន។ បន្ទាប់ពីអ្នកដាក់បញ្ជូនទម្រង់បែបបទសាកសួរ ក្រុមការងារ Huddle អាចធ្វើការសហការក្នុងការកំណត់ភាពទំនេររបស់កន្លែង ដោយអាស្រ័យលើតម្រូវការព្រឹត្តិការណ៍។

តើមានផ្ដល់ជូនសេវាបម្រើអាហារទេ?

Yes, catering is available for a paid fee. Alcohol is not permitted at the Huddle. If you’d like to enjoy a bite before or after your event, the Cafe @ Mountain View is located next door to the Huddle and offers a group menu. Submit an inquiry form, and we can help determine the best plan for your attendees.

តើកន្លែងនេះមានបំពាក់បច្ចេកវិទ្យាអ្វីខ្លះ?

Huddle មានបំពាក់ទៅដោយបច្ចេកវិទ្យា និងឧបករណ៍ដែលងាយស្រួលប្រើ ដើម្បីបំពេញតាមតម្រូវការរបស់អ្នក រួមមាន៖ • អេក្រង់ឧបករណ៍បញ្ចាំងបទបង្ហាញចម្បងទំហំ 98” • ឧបករណ៍បំពងសំឡេង • សាប់វ៉ូហ្វើ • មីក្រូហ្វូន • ប្រព័ន្ធអំពូលភ្លើងជាសំណុំដែលអាចកែតម្រូវបាន • អាដាប់ទ័រ HDMI • ក្ដារខៀន • ឧបករណ៍ជំនួយការស្ដាប់

តើស្ថាប័នរបស់ខ្ញុំកក់ព្រឹត្តិការណ៍កើតឡើងជាប្រចាំបានទេ

មានជម្រើសកម្មវិធីដែលរៀបចំជាប្រចាំ ដោយអាស្រ័យលើភាពទំនេរ។ សូមដាក់បញ្ជូនទម្រង់បែបបទសាកសួរ ហើយក្រុមការងាររបស់យើងនឹងទាក់ទងទៅអ្នក។

តើមានគិតថ្លៃកក់ Huddle ទេ?

មិនមានថ្លៃជួលសម្រាប់ការប្រើប្រាស់កន្លែងក្នុង Huddle ទេ ហើយថ្លៃចំណាយសម្រាប់សេវាកម្មព្រឹត្តិការណ៍ផ្សេងទៀតនឹងត្រូវបានកំណត់ដោយផ្អែកតាមករណីនីមួយៗ។

ខ្ញុំមានសំណួរ។ តើខ្ញុំអាចទាក់ទងទៅអ្នកណាបានដែរ?

អ្នកអាចផ្ញើអ៊ីមែលមកយើងតាម huddlebooking@google.com។

សូមបំពេញទម្រង់បែបបទសាកសួរ ហើយយើងនឹងទាក់ទងទៅអ្នក

ចាប់អារម្មណ៍ចង់កក់ព្រឹត្តិការណ៍នៅ Huddle មែនទេ? សូមបំពេញកន្លែងបញ្ចូលនៅខាងក្រោម។

តើអ្នកជាក្រុមសហគមន៍ ឬស្ថាប័នមិនស្វែងរកប្រាក់ចំណេញមែនទេ?

តើកាលបរិច្ឆេទ និងម៉ោងព្រឹត្តិការណ៍មានភាពបត់បែនទេ?

ព័ត៌មានលម្អិត​អំពីព្រឹត្តិការណ៍

សូមផ្ដល់ការសង្ខេបអំពីក្រុមរបស់អ្នក និងព្រឹត្តិការណ៍ដែលអ្នកចង់រៀបចំ។ តើព្រឹត្តិការណ៍របស់អ្នកមានគោលបំណងអ្វី?

ប្រសិនបើឆ្លើយតបថា "បាទ/ចាស" នោះបញ្ជាក់ថា សកម្មភាពខាងក្រោមនឹងមិនមាននៅព្រឹត្តិការណ៍ដែលបានដាក់ស្នើរបស់អ្នកទេ៖ ការរៃអង្គាស គ្រឿងស្រវឹង ការបាញ់កាំជ្រួច អណ្ដាតភ្លើង កីឡា ការធ្វើម្ហូប គ្រឿងញៀនខុសច្បាប់ អាវុធ សត្វ ការជក់បារី/បារីអេឡិចត្រូនិក និងការឃោសនាបោះឆ្នោត។

តើអ្នករៀបចំព្រឹត្តិការណ៍លើសអាយុ 18 ឆ្នាំដែរឬទេ?

តើព្រឹត្តិការណ៍កើតឡើងជាប្រចាំទេ?

សូមអរគុណចំពោះសំណួររបស់អ្នក

យើង​នឹង​ទាក់ទងទៅអ្នក​ឆាប់ៗ​នេះ។

អូ៎! មានអ្វីមួយ​ខុសប្រក្រតី

សូមព្យាយាមម្ដងទៀតនៅពេលក្រោយ។